អគារកីឡាសាកលវិទ្យាល័យមហាសារខាម |
រាំអារ៉ូប៊ិក (Aerobic dance): និស្សិតអាចចូលរួមរាំអារ៉ូប៊ិកដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង 6-8 ល្ងាច នៅផ្នែកខាងក្រៅអាគារកីឡា។
ហ្វិតណែស (Fitness): សម្រាប់និស្សិតដែលចង់បានសាច់ដុំ ឬរូបរាងមាំមួន សាកលវិទ្យាល័យមហាសារខាម មានបន្ទប់ហ្វិតណែសដែលបំពាក់ដោយឧបករណ៍ទំនើបៗ ជាច្រើនប្រភេទសម្រាប់ហាត់ប្រាណ និស្សិតអាចជ្រើស រើសលេងតាមចំណង់ចំណូលចិត្ត និងទៅតាមគោលបំណងរៀងៗ ខ្លួន បន្ទប់នេះបើកឱ្យនិស្សិតចូលលេងជារៀង រាល់ថ្ងៃ ចាប់ពីម៉ោង 17.00-22.00 នាទី នៅក្នុងអគារកីឡា។
ស្រះហែលទឹករូជនៈកន សម្រាប់និស្សិតដែលចូលចិត្តហែលទឹក សាកលវិទ្យាល័យមហាសារខាម មានស្រះហែលទឹក ដែលបើកឱ្យនិស្សិតចូលប្រើប្រាស់ជារៀង។
និងកីឡាមួយចំនួនទៀតដែលអ្នកអាចមកលេងនៅសាកលវិទ្យាល័យមហាសារខាមដូចជា វាយប៉េងប៉ុង វាយសី សីដក់ ថែននីស បាសស្កេតបល បោះប៊ូល រាំបាលឡេ និងបាល់ទះជាដើម។