วันอังคารที่ 17 มีนาคม พ.ศ. 2558

ម្ចាស់ប្លក់

សួស្តី!  ខ្ញុំឈ្មោះទុន ជានិស្សិតអាហារូបករណ៍ព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ របស់ព្រះអង្គ ម្ចាស់ក្សត្រីសិរិនថន នៃសាកលវិទ្យាល័យមហាសារខាម (Mahasarakham University) ប្រទេសថៃ។ ក្នុងនាមជានិស្សិតអាហារូបករណ៍ម្នាក់ ខ្ញុំចង់ចូលរួមចែករំលែកនូវបទពិសោធន៍ផ្សេងៗ ដែលខ្ញុំបានជួបប្រទះ មិនថា ការសិក្សា បរិយាកាសនៅក្នុងសាកលវិទ្យាល័យ ការសេពគប់មិត្តភក្តិ ដំណើរកម្សាន្ត ការប្រើបាស់ជីវិតប្រចាំថ្ងៃ។ល។

គោលបំណងនៃបង្កើតប្លក់នេះឡើងគឺចង់រំលឹក ឬរក្សាទុកអនុស្សាវរីយ៍ឱ្យបានយូរ ចង់ហ្វឹកការសេរជាអត្ថបទ និងចង់ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។​ អ្នកក៏អាចចូលរួមចែករំលែក បទពិសោធន៍ជីវិតរបស់អ្នកនៅក្នុង ប្លក់នេះបានដែរ អ្នកគ្រាន់តែបង្កើតគណនេយ្យនៅក្នុង Blogspot.com  បន្ទាប់មកអ្នកអាចចូលបញ្ចេញមតិ និងប្រាប់ ពីគោលបំណងរបស់អ្នកក្នុងប្លក់នេះ ខ្ញុំនឹងអញ្ជើញអ្នកឱ្យផុស្តិ៍ក្នុងប្លក់នេះបាន។

ไม่มีความคิดเห็น:

แสดงความคิดเห็น